ថ្ងៃព្រហស្បតិ៍០៤កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក.ព.ស ២៥៦៣ ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៩ ។ នៅវេលាម៉ោង ០៩និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ដឹកនាំ ដោយ លោកអនុសេនីយ៍ទោ ប៉ែន ប៊ុនរិទ្ធិ នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ សហការជាមួយ ប្រជាការពារ បានចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋភូមិ អូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងសម្រង់ពត៍័មាន លើបញ្ហា សន្តិសុខ តាមខ្នងផ្ទះ បានចំនួន ១៣ខ្នងផ្ទះ ស្មើ ១៥គ្រួសារ និងចែកខិត្តបណ្ណផ្សព្ធផ្សាយ ស្តីអំពីរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន បានចំនួន ១៥ច្បាប់ ។

No comments:
Post a Comment