ភ្នំពេញ៖ ក្នុងកិច្ចភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ចាង ហ្ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីទាំងពីរបានលើកឡើងពីសំណើ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាមួយគ្នានោះក៏មានការលើកឡើងពីការជំរុញ Caravan Tour ឬហៅថាក្បូនរថយន្តទេសចរណ៍ ពីខេត្តគួនមីងកាត់តាមប្រទេសឡាវមកដល់កម្ពុជាឱ្យបានឆាប់រហ័សផងដែរ។
ជំនួបពិភាក្សានេះក៏មានការចូលរួមពីឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ផងដែរ ដែលបានធ្វើឡើងនារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍តាមក្បូនរថយន្ត ឬហៅជាភាសាបរទេសថា Caravan Tour ជម្រាបដល់ប្រតិភូចិនដឹកនាំដោយឯកឧត្តម ចាង ហ្ស៊ុ ផងដែរ ហើយថែមទាំងបានស្នើដល់ភាគីចិនធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការនេះអនុវត្តទៅបាន ដើម្បីទាញយកផលចំណេញពីវិស័យទេសចរណ៍។
ឯកឧត្តម ថោង ខុន បានស្នើដល់ភាគីចិនឱ្យជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ដើម្បីរួមចំណែកពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា និងដើម្បីត្រៀមខ្លួនទទួលកំណើនទេសចរចិន នាពេលខាងមុនជាបន្តបន្ទាប់ទៀត។
តាមរយៈក្រសួងវប្បធម៌ និងទេសចរណ៍ចិន ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យមានការបង្កើនការបញ្ជូនភ្ញៀវទេសចរ និងអ្នកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត កម្ពុជាស្វាគមន៍អ្នកវិនិយោគបរទេស ពិសេសមិត្តចិន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ជាមួយនឹងការដាក់ចេញ និងអនុវត្តតាមគោលការណ៍នានា ដែលមានក្នុងសៀវភៅសស្ដីពី China Ready កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន និងសូមឱ្យមិត្តចិនគ្រប់គ្នាចាត់ទុកប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគាត់។
ឆ្លើយតបនឹងសំណើរបស់ឯកឧត្តម ថោង ខុន ដែលបានលើកឡើងពី Caravan Tour ឯកឧត្តម ចាង ហ្សុ បានបង្កាញពីការឯកភាពជាមួយកម្ពុជាថា នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាងឡើងឱ្យបានឆាប់។
ត្រង់ចំណុចនេះ ឯកឧត្តម ចាង ហ្សុ បានបន្តថា រដ្ឋបាលខេត្តគួនមីងរបស់ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តកម្ពុជា និងឡាវ ប៉ុន្តែសេចក្ដីលម្អិតយ៉ាងណានោះ សូមឱ្យភាគីទាំងបីពិភាក្សាគ្នាឱ្យបានហ្មត់ចត់បន្ថែមទៀត។
ឯកឧត្តម ចាង ហ្សុ ក៏បានស្នើ៣ចំណុចដល់ភាគីកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ក្នុងនោះរួមមាន៖
១៖ សូមឱ្យភាគីកម្ពុជាបន្តការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពិសេសសូមសម្រួលដល់ការធ្វើដំណើរ និងមធ្យោបាយនានាដល់ទេសចរ និងអ្នកវិនិយោគចិន និងសូមសម្រួលដល់ការសុំទិដ្ឋាការជាដើម។
២៖ សូមឱ្យភាគីកម្ពុជាបង្កើនការផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួន ដល់ប្រជាជនចិនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនការពង្រីកទាំងវិស័យទេសចរណ៍ វប្បធម៌ ពិសេសគឺទំនាក់ទំនងប្រជាជន និងប្រជាជន។
៣៖ សូមឱ្យកម្ពុជាបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន សម្រាប់ភ្ញៀវទេសចរចិនឱ្យបានកាន់តែច្រើន ហើយភាគីចិននៅតែគាំទ្រចំពោះកិច្ចការនេះជាមួយកម្ពុជា ក្នុងភាពជាមិត្តម៉ឺនឆ្នាំជាមួយកម្ពុជា។
ឯកឧត្តម ចាង ហ្សុ បានសន្យា ថានឹងជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកទស្សនា និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕
BLANK ATM CARD HAS SOLVE MY PROBLEMS,i was looking for loan but no one could help me until i came across how this card can hack atm machine and make some one rich within two weeks
ReplyDeleteBlank ATM Hack Card made me rich with the help of World cyber tech!!!
I'm from Scranton,Pennsylvania,USA
fresh money from ATM machine
hack ATM machine and become a millionaire this is not a joke, do not let this great opportunity pass you by...i am a living testimony of this.
WORLD CYBER TECH has made me rich!
this is cool money without struggling your self too much. Reach them via Company Email
( machinehackers@outlook.com )...TESTED AND TRUSTED