បាត់ដំបង៖ ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនបានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់ ឈ្មោះ ផន ភឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលបណ្តាលឲ្យរងរបួសចំដៃស្តាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅភូមិសាស្រ្តនៃភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យធំ ខេត្តបាត់ដំបង។

No comments:
Post a Comment