នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាលាក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ការបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណខាងលើគឺដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

No comments:
Post a Comment