រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រនេះ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, April 10, 2020

រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រនេះ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៥រូប។
Image may contain: 1 person, indoor
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នាព្រឹកនេះ នឹងធ្វើការពិភាក្សានិងអនុម័តទៅលើរបៀបវារៈ ចំនួន ៣ ដូចជា៖

១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ

២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

៣- ការបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក​ ឯកឧត្តម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
Image may contain: people sitting, table and indoorImage may contain: one or more people, people sitting and indoor

No comments:

Post a Comment