កិច្ចប្រជុំ ដាក់ផែនការបន្ទាន់​ និងដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល​​ ដេីម្បីអនុវត្តន៍បទបញ្ជាលេខ​ ០២​ ប.ប​ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, April 10, 2020

កិច្ចប្រជុំ ដាក់ផែនការបន្ទាន់​ និងដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល​​ ដេីម្បីអនុវត្តន៍បទបញ្ជាលេខ​ ០២​ ប.ប​

នៅយប់ថ្ងៃព្រហស្បតិ៍​ ២រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២០​ នេះ​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ ​បានដឹកនាំកិច្ចប្រជុំ ដាក់ផែនការបន្ទាន់​ និងដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ​ ដេីម្បីអនុវត្តន៍បទបញ្ជាលេខ​ ០២​ ប.ប​ ចុះថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២០​ ស្តីពីការដាក់កំហិតលេីការធ្វេីដំណេីរក្នងប្រទេស​ ក្នុងគោលដៅបង្ការ​ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩​ ដោយក្នុងនោះ​ សម្រាប់ភូមិសាស្ត្រខណ្ឌកំបូល​ មាន៥គោលដៅ​ ៖​
Image may contain: 1 person
-​ គោកដៅទី១៖​ ផ្លូវជាតិលេខ៤​ ព្រំប្រទល់ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។
-​ គោលដៅទី២៖​ផ្លូវលេខ៤២​ ស្ពានប្រឡាយតាហោ​ ភូមិទួលស្វាយ​ សង្កាត់បឹងធំ​ ។
-​ គោលដៅទី៣​៖​ស្ពានផ្លូវបេតុង​ មុខវត្តភ្នៀត​ ព្រំប្រទល់ខណ្ឌព្រែកព្នៅ​ ។
-​ គោលដៅទី៤៖​ មុខវត្តទ័នអរ​ សង្កាត់ឪឡោក​ ព្រំប្រទល់ខណ្ឌព្រែកព្នៅ​
-​ គោលដៅទី៥៖​ ផ្លូវលេខ៤២​ ផ្លូវបង្គោលតង់ស្យុង​ ភូមិអំពិល​ សង្កាត់កំបូល​ ។

គោលដៅខាងលេី​ ដឹកនាំដោយលោកអភិបាលរងខណ្ឌ​ និងមានកំលាំងនគរបាល​ខណ្ឌ​ អាវុធហត្ថខណ្ឌ​ មន្ត្រីសាលាខណ្ឌ​ និងប្រជាការពារ​ទាំង៧​ សង្កាត់ ចូលរួមសហការ​ ។

No comments:

Post a Comment