ប្រទេសកម្ពុជានឹងទទួលបានឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, April 10, 2020

ប្រទេសកម្ពុជានឹងទទួលបានឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA)

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ប្រទេសកម្ពុជានឹងទទួលបានឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) សម្រាប់ការធ្វើតេស្តចំនួន ២០០០​ ដង។
Image may contain: plant, food and outdoor
ការធ្វើតេស្តនេះប្រើបច្ចេកទេសកើតចេញពីថាមពលនុយក្លេអ៊ែរ ដើម្បីរកមើលមេរោគកូវីដ-១៩ ឲ្យបានលឿន។ សម្ភារៈទាំងនេះ ដែលនឹងត្រូវបានផ្ញើទៅកាន់ប្រទេសចំនួន ៤០ ត្រូវបានទ្រទ្រង់ថវិកាមួយផ្នែក​ដោយការរួមចំណែកចំនួន ៦ លានដុល្លារ ពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការធ្វើការជាមួយដៃគូអន្តរជាតិនានា​ នៅក្នុងការខិតខំជាសកលដើម្បីបញ្ចប់ការរាលដាលនៃមេរោគកូវីដ-១៩។

No comments:

Post a Comment