អភិបាលខេត្ត បានចុះពិនិត្យការរុះរើសំណង់ប៉ះពាល់ការដ្ឋានសាងសង់ពង្រីកផ្លូវ និងអរគុណនូវការចូលរួមរុះរើដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 29, 2020

អភិបាលខេត្ត បានចុះពិនិត្យការរុះរើសំណង់ប៉ះពាល់ការដ្ឋានសាងសង់ពង្រីកផ្លូវ និងអរគុណនូវការចូលរួមរុះរើដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ

ថ្ងៃពុធ​ ៨កេីត​ ខែពិសាខ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ២០២០​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត​ ក្រុង​ សង្កាត់ មេភូមិ​ស្ទឹងថ្មី​ចុះទៅពិនិត្យផ្លូវកដប​ ត្រង់​ចំណុច​ផ្លូវ​ភូមិ​ស្ទឹងថ្មី​ ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនេីប​ចៅសាំងហុក​)​ ដេីម្បីពិនិត្យមេីល​ផ្ទះ​​ និងសំយ៉ាបផ្ទះដែលប៉ះពាល់លេីដីចំណីផ្លូវរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលបានឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើ​ ដេីម្បីពង្រីកផ្លូវឲ្យបានធំទូលាយ​ និងងាយស្រួលក្នុងការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប​ ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរផងដែរ។
Image may contain: 7 people, people standing
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តសៀមរាបបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំង​ ២គ្រួសារដែលមានឈ្មោះ ទៀវ សុខវី និងឈ្មោះ ម៉ៅ សុខលី ស្ថិតនៅភូមិស្ទឹងថ្មីតាមបណ្តោយផ្លូវពីកេសរកូល​ ទៅប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ​ ទៅស្តុបឡាប៉េ​ ទល់មុខផ្សារទំនេីប​ចៅសាំងហុក​)​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបដែលបានយល់ព្រមឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្តដែល រដ្ឋបាលខេត្តសៀមរាបបាន​ និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត។

នេះគឺជាសកម្មភាពជាគំរូមួយដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍក្រុង។ ក្នុងនាមអាជ្ញាធរខេត្តសៀមរាបសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការលេីការងារអភិវឌ្ឍន៍នានានៅក្នុងខេត្តសៀមរាបទាំងមូលផងដែរ។

No comments:

Post a Comment