សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 29, 2020

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នៅទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ហើយនាពេលកន្លងទៅ យើងក៏បានឆ្លងផែនការសកម្មភាពរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយក៏មានការកែតតម្រូវសម្រួលខ្លឹមសារខ្លះៗឡើងវិញ ផងដែរ»។

សម្ដេចក្រឡាហោម ក៏បានជំរុញការងារសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យខិតខំធ្វើឲ្យបានលឿនទើបជាការល្អ។ សម្ដេចក្រឡាហោម ជឿជាក់ថា ដោយសារនេះជាកិច្ចការងារដែលបណ្ឌិត្យសភានគរបាលកម្ពុជា ទើបតែធ្វើដំបូង ចឹងហើយវាមិនអាចសុក្រឹត្យទាំងអស់ឡើយ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ដោយសារការរីករាលជំងឺកូវីដ-១៩ ប្រហែលជាការអនុវត្តអាចនឹងមានបញ្ហាប្រឈមខ្លះ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានស្នើដល់អគ្គនាយកដ្ឋានដទៃទៀត ត្រូវជំរុញការងារសកម្មភាពបន្ថែមទៀត ឲ្យបានចប់សព្វគ្រប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕

No comments:

Post a Comment