អភិបាលខេត្តកំពង់ធំ ចែកឧបករណ៍អគ្គីសនី ដើរដោយព្រះអាទិត្យ (សូឡា) ជូនសម្បទានិកចំនួន ៥៥៩ គ្រួសាររបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 29, 2020

អភិបាលខេត្តកំពង់ធំ ចែកឧបករណ៍អគ្គីសនី ដើរដោយព្រះអាទិត្យ (សូឡា) ជូនសម្បទានិកចំនួន ៥៥៩ គ្រួសាររបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)

នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ធំ និងក្រុមមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងមន្ទីរវិស័យពាក់ព័ន្ធបានចុះទៅចែកឧបករណ៍អគ្គីសនី ដើរដោយព្រះអាទិត្យ (សូឡា) ជូនសម្បទានិកចំនួន ៥៥៩ គ្រួសាររបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅឃុំដូង ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ។
Image may contain: 2 people, people standing
នៅក្នុងឱកាសនោះ ខ្ញុំបានផ្តាំផ្ញើដល់សម្បទានិក ទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺកូវីដ-១៩។ ដោយសាររដូវវស្សាឈានចូលមកដល់បណ្តើៗ ខ្ញុំក៏បានលើកទឹកចិត្ត និងជំរុញឱ្យសម្បទានិក របស់គម្រោងត្រៀមលក្ខណៈចូលបង្កបង្កើនផល លើដីកសិកម្មដែលរាជរដ្ឋាភិបាលបានចែកជូន និងចូលទៅរស់នៅឱ្យបានគ្រប់ៗគ្រួសារ ដើម្បីផលប្រយោជន៍បងប្អូនទៅថ្ងៃអនាគត។

បន្ទាប់ពីនោះ ខ្ញុំបាទ និងក្រុមការងារបានបន្តចុះពិនិត្យមើលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់សម្បទានិកនៅលើទីតាំងដីសម្បទានសង្គមកិច្ចផ្ទាល់ផងដែរ។
Image may contain: one or more people and outdoor
គួររំលឹកថា ដើម្បីគាំទ្រដល់កិច្ចដំណើរការចូលសង់ជម្រកស្នាក់នៅ និងបង្កបង្កើនផល គម្រោង បានផ្តល់ជូនសម្បទានិកក្នុងមួយគ្រួសារនូវ :
•១)កញ្ចប់សាងសង់ជម្រករួមមានស័ង្កសីចំនួន ៤០ សន្លឹក
•២)កញ្ចប់គាំទ្រកសិកម្មរួមមានកូនស្វាយចន្ទីចំនួន ១៣០ ដើម ដំណាំគម្របដី (គ្រាប់សណ្តែកខៀវ) ចំនួន ២០ គីឡូក្រាម កូនឈើហូបផ្លែចំនួន ៥ មុខ ស្មើនឹង ៥០ ដើម គ្រាប់ពូជបន្លែចំនួន ៦ មុខ និងសម្ភារៈកសិកម្មចំនួន ៨ ប្រភេទ

•៣)កញ្ចប់លំនៅឋាន រួមមានអង្ករចំនួន ២០០ គីឡូក្រាម មុងចំនួន ១ កន្ទេលចំនួន ១ តង់ប្លាស្ទិកចំនួន ១ ធុងចម្រោះទឹកចំនួន ១ និងធុងស្តុកទឹក ចំណុះ២០០លីត្រ ចំនួន១ រួចមកហើយ។
Image may contain: 1 person, tree and outdoor

No comments:

Post a Comment