កំពង់ស្ពឹ៖ ករណីកម្មករ ដួលសន្លប់ នៅរោងចក្រ VENTURA ផលិតកាបូប កាលពីវេលាម៉ោង ១៤.៣០នាទី ថៃ្ងទី ២១ ខែ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលេខ ៤១ ក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងហេតុការណ៍នេះមានកម្មករប្រមាណ ១០០ នាក់ លេីកម្មករសរុប 1058 ស្រី 879 នាក់។
មូលហេតុមុនដំបូងមានកម្មការិនីមានអាការៈថប់ដង្ហេីម រួចក៏បានដួលសន្លប់ ពេលនោះកម្មករនៅផ្នែកជាមួយគ្នា បានទៅជួយនិងអ្នកខ្លះក៏ដួលបន្ដគ្នាតែម្ដង ក្រៅមូលហេតុខាង លើនេះមិនទាន់មានការបញ្ជាក់បន្ថែមនោះទេ។
កិច្ចការសង្គ្រោះ ត្រូវបានតំណាងក្រុមហ៊ុនបញ្ជូនកម្មករ ទៅមន្ទីរពេទ្យឯកជនសម្ពពថ្នល់ទទឹង . សម្ពពអង្គមេត្រី .សម្ពពផ្សាបែកចាន និងសម្ពពទេពមង្គលថ្នល់ទទឹង។
No comments:
Post a Comment