មហោស្រពខ្លែងខ្មែរទូទាំងប្រទេស ខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

មហោស្រពខ្លែងខ្មែរទូទាំងប្រទេស ខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១

ស្វាយរៀង៖ មហោស្រពខ្លែងខ្មែរទូទាំងប្រទេសលើកទី២២បាន ប្រព្រឹត្តិទៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង   ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។​

លោក ឆាយ សាវុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរីដែលបាននាំយកខ្លែងខ្មែរចូលរួមប្រកួតដែរនោះបានអោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះថា មហោស្រពខ្លែងខ្មែរលើកទី២២នេះ      មានខ្លែងខ្មែរតំណាងទូទាំងប្រទេសចូលរួម២៥ រាជធានីខេត្ត។ ​លោកថាមហោស្រពនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក       ហើយជាលទ្ធផល ខ្លែងខ្មែររបស់ខេត្តរតនគិរីទទួល បានជ័យលាភីលេខ១ (ខ្លែងឯកលេខ១)។​

ប្រធានមន្ទីររូបនេះបន្តថាជ័យលាភីលេខ១នេះគឺគណៈកម្មការវាយតម្លៃទៅលើការហោះរបស់ខ្លែងមានភាពលំនឹងល្អ សម្លេងពិរោះដាច់គេ(សម្លេងឯក)និងសោភ័ណ្ឌស្រស់ស្អាតរបស់ខ្លែង។​ ហើយនេះជាមោទភាពសម្រាប់ខេត្តរតនគិរី ដែលទទួលបានជាខ្លែងឯកលេខ១ ។
សូមឯកឧត្តមមេត្តាជ្រាបដោយក្តីគោរពដ៏ខ្ពង់ខ្ពស់!

No comments:

Post a Comment