កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបានរថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់ ចំនួន២គ្រឿង - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបានរថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់ ចំនួន២គ្រឿង

រតនគិរី: រថយន្តសាំយ៉ុងចំនួន២គ្រឿងលួចដឹកឈើប្រណិតខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវដឹកនាំដោយ   លោក  សុឹម លីន អភិបាលរងស្រុក ចុះធ្វើការបង្រ្កាបបាន    កាលពីវេលាម៉ោង២រសៀលថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៧៨    ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។


 បើតាមសមត្ថកិច្ចដែលចុះទៅបង្រ្កាបបានប្រាប់អោយដឹងថា រថយន្តលួចដឹកឈើប្រណិតខុសច្បាប់ទាំង២គ្រឿងខាងលើទី១     ម៉ាក សាំយ៉ុងពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ ២D ២០៤៧     ដោយផ្ទុកឈើប្រណិតប្រភេទធ្នង់ចំនួន ៧០៥kg    និងឈើសុក្រំចំនួន  ០,៣៦៨ម៉ែត្រគូប។    និងរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២A ០១៥៩ បានផ្ទុកឈើប្រណិតប្រភេទធ្នង់ចំនួន២៣៥kgនិងឈើសុក្រំចំនួន ០,៣៥៣
ម៉ែត្រគូប។

សមត្ថកិច្ចបានឲ្យដឹងទៀតថារថយន្តទាំង២គ្រឿងខាងលើនេះបានធ្វើចរាចរណ៍ដឹកឈើតាមផ្លូវជាតិ លេខ៧៨ដោយឆ្លងកាត់ស្រុកអូរយ៉ាដាវយកទៅលក់នៅប្រទេសវៀតណាមប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវដែលដឹកនាំដោយ លោក សុឹម លីន ចុះធ្វើការបង្រ្កាបបានតែម្តង និងរឹបអូសយករថយន្តទាំង២គ្រឿង នេះមកប្រគល់ជូនអោយជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាហេតុដែលកម្លាំងចម្រុះលោកធ្វើការបង្រ្កាបរថយន្តទាំង២គ្រឿងនេះបានដោយសារ មានការចង្អុលបង្ហាញពីលោកអភិបាលស្រុក ជាពិសេសឯកឧត្តម ថង សាវុន អភិបាលខេត្តបញ្ជាយ៉ាងដាច់ខាតធ្វើយ៉ាងណាត្រូវបង្រ្កាបអោយបានរាល់បទល្មើសទាំងអស់ជាពិសេសគឺបទល្មើសព្រៃឈើឆ្លងដែនរួមនិងមានការរាយការណ៍ពីកម្លាំងសំងាត់ថាមានរថយន្តលួចលាក់ដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧៨ឆ្លងកាត់ស្រុកអូរយ៉ាដាវដោយបន្លំភ្នែកសមត្ថកិច្ចថា     ជារថយន្តឈ្នួលនិងរថយន្តដឹកទំនិញតែមិនអាចបំភណ្ឌភ្នែកបានក៏ត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបបានតែម្តងទៅ។

សូមបញ្ជាក់ផងដែរថា    បទល្មើសព្រៃឈើនៅខេត្ត
រតនគិរីភាគច្រើនគឺក្រុមឈ្មួញប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចនិងអ្នកសារព័ត៌មានដោយរថយន្តដឹកឈើទាំងនោះបន្លំជារថយន្តដឹកទំនិញដឹកបន្លែ  និងរថយន្តជាដើម ។

No comments:

Post a Comment