វគ្គបណ្តុះបណ្តាល (B2S)នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

វគ្គបណ្តុះបណ្តាល (B2S)នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

បន្ទាយមានជ័យ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចមណ្ឌលភូមិភាគពាយ័ព្យ នៃខេត្ដបន្ទាយមានជ័យ បានសហការជាមួយក្រុមហ៊ុន BKP បានចុះរៀបចំវគ្គបណ្តុះបណ្តាល (B2S)នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុប ៥២នាក់(ស្រ្តី ១២នាក់)
 ជាលទ្ធផល :      
-មានការចូលរួមយ៉ាងច្រើនរបស់កសិករ
-កសិករមានការយល់ដឹងច្រើន និងទទួលបានបទពិសោធន៏ល្អៗពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ
-កសិករមានការកែប្រែពីរបៀបចិញ្ចឹមមាន់ចាស់ៗហើយងាកមកចិញ្ចឹមតាមរបៀបបច្ចេកទេសវិញ
-ក្រុមហ៊ុនបង្ហាញពីរបៀបភ្ញាស់ពង ការរៀបចំទ្រុងតាមបែបបច្ចេកទេស ការធ្វើវ៉ាក់សាំងតាំងពីមាន់ ញាស់រហូតដល់លក់
-របៀបប្រើប្រាស់ចំណី និងការថែរក្សាមាន់ឲ្យមានសុខភាពល្អ។

No comments:

Post a Comment