ក្រុមការងារគណបក្សប្រជាជននាំយកថវិកាជូនជនរងគ្រោះដោយសារអគ្គិភ័យនៅក្នុងរោងចក្រ ហ្គោលដេនវ៉ាយ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

ក្រុមការងារគណបក្សប្រជាជននាំយកថវិកាជូនជនរងគ្រោះដោយសារអគ្គិភ័យនៅក្នុងរោងចក្រ ហ្គោលដេនវ៉ាយ

ភ្នំពេញ៖ នាថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីទទួលបានដំណឹងពីការរងគ្រោះអគ្គិភ័យនៅក្នុងរោងចក្រ ហ្គោលដេនវ៉ាយ មក ក្រុមការងារគណបក្សប្រជាជនដឹកនាំដោយ ឯកឧត្តម សំ រឹទ្ធី អ្នក​តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានចុះសួរសុខទុក្ខជនរងគ្រោះដោយសារអគ្គិភ័យ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រចំនួន ០១ នាក់និងក្រុមគ្រួសារ។ ក្នុងនោះ ឯកឧត្តមបាននាំយកថវិកាចំនួន ៥០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ក្រុមគ្រួសាររងគ្រោះ។ ឯកឧត្តម និងក្រុមការងារមានការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុដ៏អាក្រក់មួយនេះ ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ ០៣ នាក់ និងរបួសធ្ងន់ ស្រាល ០៧នាក់។

No comments:

Post a Comment