ពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រះវិហារ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, June 21, 2019

ពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រះវិហារ

នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែង៖
១-លោក អៀង គីមថុល ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រះវិហារ។
២-លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តព្រះវិហារ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី។
Image may contain: 5 people, indoor

No comments:

Post a Comment