
លោក នូ ហាច បានចូលរៀននៅសាលា បឋម សិក្សា វត្ត កំពង់ព្រះ ដែល មាន គ្រូ ជា ព្រះសង្ឃ ហើយនៅឆ្នាំ ១៩៣២ ប្រឡង ជាប់ ចូល រៀន នៅ វិទ្យាល័យ ព្រះ ស៊ី សុវត្ថិ រាជធានី ភ្នំពេញ និងតស៊ូ រៀនសូត្រ រហូត បាន ទទួល សញ្ញាបត្រ កម្រិត មធ្យមសិក្សា។
លោក នូ ហាច ទទួល បាន សញ្ញាបត្រ នៅ វិទ្យាល័យ ព្រះ ស៊ី សុវត្ថិ មក បាន ចេញ ទៅ បំពេញការងារ នៅ ខេត្តសៀមរាប ជា ចៅក្រម។ នៅឆ្នាំ១៩៤៧ បាន បាន ធ្វើការ ជា អ្នក បោះពុម្ពផ្សាយ ឱ្យ កាសែត កម្ពុជា ក្នុង ក្រសួង ព័ត៌មាន ហើយបន្ទាប់មកនៅឆ្នាំ១៩៤៨ ជា លេខា ផ្ទាល់ របស់ នាយក រដ្ឋមន្ត្រី ( ព្រះ អង្គ ម្ចាស់ ស៊ី សុវត្ថិ យុ ត្តិ វង្ស ) បន្ទាប់ វិល មក ធ្វើការ ឱ្យ ក្រសួងពត៌មាន វិញ មាន ឋានៈ ជា ប្រធាន នាយកដ្ឋាន។ នៅឆ្នាំ១៩៥២ ធ្វើការ នៅ ក្រសួងការបរទេស ជា ប្រធាន ផ្នែក កិច្ចការ នយោបាយ ការ បរទេស ក្រោយមកជា ឯកអគ្គរាជទូត ខ្មែរ ប្រចាំនៅ ប្រទេស ឥណ្ឌូ ណេ ស៊ី ប្រទេស វៀតណាម និង ជា អ្នកតំណាង ពិសេស ប្រចាំអង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៥២ ជា រដ្ឋលេខាធិការ ក្រសួង សាធារណការ និង គមនាគមន៍។ នៅថ្ងៃទី១៧ ខែមក រា ឆ្នាំ ១៩៥៨ ចូល ជា សមាជិក នៃ សមាគម អ្នកនិពន្ធ ខ្មែរ (សមាគម អ្នកនិពន្ធ ខ្មែរ កើតឡើង នៅ ឆ្នាំ ១៩៥៤ ដោយ លោក រី ម គី ន)
No comments:
Post a Comment