ភ្នំពេញ៖ ការប្រកួតបាត់ទាត់ ពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា លើកទី២ ឆ្នាំ២០១៩ បានឈានដល់ថ្ងៃបញ្ចប់ប្រកបដោយភាពរីករាយ សាមគ្គីភាព និងភាតរភាព ដោយជ័យលាភីលេខ ១ បានទៅក្រុមកីឡាករមកពីខេត្តស្វាយរៀង។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅជំរុញការថែទាំសុខភាព លើកកម្ពស់វិស័យកីឡានៅកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងមន្ទីរអប់រំទាំងអស់ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ពិធីបិទ ការប្រកួតនេះ បានប្រព្រឹត្តទៅក្រោម អធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅពហុកីឡដ្ឋានជាតិ។ សូមជម្រាបថា ការប្រកួតបាល់ទាត់នេះ បានប្រារព្ធពិធីបើកការប្រកួតកាលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ៕
No comments:
Post a Comment