មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ យាន ឌីណា ប្រធានសាខាសមាគមកាយឬទ្ធិនារីកម្ពុជាខេត្តមណ្ឌលគិរី ត្រូវជាភរិយា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ព្រឿង ដារ៉ា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ១៥ឆ្នាំ ដោយជំងឺគ្រុនឈាម យកធ្វើបុណ្យនៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ លោកជំទាវ យាន ឌីណា បាននាំយកសម្ភារៈ និងថវិកាមួយចំនួន ទៅប្រគល់ជូនគ្រួសារសព រួមមាន៖ អង្ករ១០០គីឡូក្រាម ទឹកផ្លែឈើ២កេះ ទឹកសុទ្ធ២កេះ និងថវិកា៥០០ដុល្លាផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កាលថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ដោយសារជំងឺគ្រុនឈាម
១.ឈ្មោះ ព្រឿង ដារ៉ា ភេទប្រុស ជនជាតិព្នង ថ្ងៃខែឆ្នាំកំណើត០៩ ០៥ ២០០៤ ទីកន្លែងកំណើតភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីរៀនថ្នាក់ទី៨ ជាសិស្សនៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ឱពុកឈ្មោះ ព្រឿង រិទ្ធី ម្ដាយឈ្មោះ សេង ស៊ីថា។ បច្ចុប្បន្នសពត្រូវបានខាងឱពុកម្ដាយយកទៅធ្វើបុណ្យនៅវត្តសែនមនោរម្យតាមប្រពៃណី៕
No comments:
Post a Comment