នៅថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រពន្ធ័ប្រព្រឹត្តិកម្មទឹកកខ្វក់និងការបណ្តុះបណ្តាលមន្រ្តីការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមអធបតីភាព ឯកឧត្តម មាស ម៉ូនីកា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ។

No comments:
Post a Comment