កិច្ចប្រជុំពិភាក្សាត្រៀមអនុវត្តការងារជាមួយវិទ្យាស្ថានជាតិអប់រំនៃប្រទេស​សឹង្ហបុរី - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, May 30, 2019

កិច្ចប្រជុំពិភាក្សាត្រៀមអនុវត្តការងារជាមួយវិទ្យាស្ថានជាតិអប់រំនៃប្រទេស​សឹង្ហបុរី

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កិច្ចប្រជុំពិភាក្សាត្រៀម​អនុវត្ត​ការងារ​ជាមួយ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៃ​ប្រទេសសឹង្ហបុរី ដោយ​គម្រោង​ការងារ​នេះ​នឹង​គាំទ្រ​ទៅលើ​សកម្មភាព​មួយ​ចំនួន​ដូចជា ពិនិត្យ​​កម្មវិធី​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​ធានា​បាន​នូវ​កម្មវិធី​សិក្សា​​ស្រប​តាម​ស្តង់ដា​ថ្នាក់​តំបន់ និង​អន្តរជាតិ អភិវឌ្ឍ​សៀវភៅ​សិក្សា​គោល បណ្ដុះបណ្ដាល​គ្រូ​គរុកោសល្យ​ គាំទ្រ​ដល់​ការងារ​របស់​វិទ្យាស្ថាន​ជាតិ​អប់រំ ជួយ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​វាយ​តម្លៃ និង​ត្រួត​ពិនិត្យ ព្រមទាំង​ជួយ​ក្នុងការ​អភិវឌ្ឍ​គម្រោង​សម្រាប់​បង្កើត​អង្គភាព​ត្រួត​ពិនិត្យ​លើ​គម្រោងរយៈ​ពេល​វែង។

កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕
Image may contain: 8 people, people sitting, table and indoor

No comments:

Post a Comment