វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រាស និងការផ្តួចផ្តើមឲ្យស្រ្តីប្រើប្រាស់បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ក្នុងចលនាភូមិ១ផលិតផល១ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Thursday, May 30, 2019

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រាស និងការផ្តួចផ្តើមឲ្យស្រ្តីប្រើប្រាស់បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ក្នុងចលនាភូមិ១ផលិតផល១

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រាស និងការផ្តួចផ្តើមឲ្យស្រ្តីប្រើប្រាស់បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ក្នុងចលនាភូមិ១ផលិតផល១ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៩ នាខេត្តព្រៃវែង។

វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដោយសហការជាមួយសាលាខេត្តព្រៃវែង និងមានការជួយឧបត្ថម្ភគាំទ្រពីអង្គការតម្លាភាពនៅកម្ពុជា ស្ថាប័ន មីក្រូហិរញ្ញវត្ថុ LOLC Cambodia និងក្រុមហ៊ុន​ Resolvo Cambodia អង្គការ UN APCICT និងក្រុមហ៊ុនកូកាកូឡាកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះបានទទួលការចូលរួមពី
១ តំណាងឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
២ ឯកឧត្តម បណ្ឌិត​ សួង​ ណយ​ អគ្គលេខាធិការ​រង​ ភ១.ផ១​ ៣ កញ្ញា​ សរ​ សាន​ តំណាងអង្គការតម្លាភាពនៅកម្ពុជា និង
៤ លោក​ស្រី ណុប​ សុជាតិ តំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុ​LOLC Cambodia 
៥ តំណាងក្រុមហ៊ុនភេសជ្ជៈកូកា កូឡា​ កម្ពុជា​ 
និងមានសមាសភាពចូលរួមវគ្គមានប្រមាណជា65នាក់ រួមមានថ្នាក់ដឹកនាំ និងមន្រ្តីមកពីមន្ទីរពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការខេត្តជំរុញចលនាភូមិមួយផលិតផលមួយខេត្តកំពង់ចាម។ សហគមន៍កសិករ សមាគមន៍ពាណិជ្ជកម្ម អាជីវករ​ សិប្បករ​ និស្សិត ក្នុងខេត្តព្រៃវែង។
Image may contain: 30 people, people smiling, people standing and indoor

No comments:

Post a Comment