ភ្ញៀវទេសចរណ៍ជាតិ និងអរន្តជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងទឹកដីខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៩មានការធ្លាក់ចុះ១៨,៣១% - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, January 2, 2019

ភ្ញៀវទេសចរណ៍ជាតិ និងអរន្តជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងទឹកដីខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៩មានការធ្លាក់ចុះ១៨,៣១%

រតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្ត រតនគិរី បានអោយដឹងថា ភ្ញៀវទេសចរណ៏ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំសកល២០១៩គិតពីថ្ងៃ​៣០​-៣១ដល់ថ្ងៃទី១មករាឆ្នាំ២០១៩ មានចំនួន៧,៩៧៥នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន​៧,៧៣២ នាក់ ភ្ញៀវអន្តរជាតិមានចំនួន​២៤៣នាក់ ​ ។ គឺមានការធ្លោក់ចុះ១៨,៣១%បើប្រៀបធៀបនឹងឆ្នាំ២០១៨​ក្នុងនោះភ្ញៀវជាតិធ្លាក់ចុះ១៨,៦៥% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ៥,៨១%។​ លោក ង៉ែត ពិទូ បានបន្ដទៀតថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវជាតុអន្តរជាតិឆ្នាំនេះគឺបណ្តាលមកពី៖ ការឈប់សម្រាកមានរយៈពេលខ្លី ហើយតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំនូវព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ដូចគ្នាជាពិសេសឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំនូវព្រឹត្តិកាណ៍ធំៗ នៅវិមាន​ឈ្នះឈ្នះក្នុរាជធានីភ្នំពេញនាថ្ងៃបុណ្យឆ្លងឆ្នាំសកលនៅទីនោះផងដែរ។​ ដូច្នេះភ្ញៀវជាតិអន្តរជាតិសម្រុកទៅលេងកំសាន្តសប្បាយនៅវិមានឈ្នះឈ្នះ។​ ប្រធានមន្ទីររូបនេះក៏បានសម្តែងនូវសុទិដ្ឋិនិយមថាទោះជាយ៉ាងណាចំនួន នៃការធ្លាក់ចុះភ្ញៀវជាតិអន្តរជាតិ មកលេងកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនៈគិរី ក៏ស្ថិតក្នុងភាពវិជ្ជមានដែរមិនទាន់ដល់សញ្ញាដក ( - ) នោះទេ៕
Image may contain: 5 people, people standing, crowd, tree and outdoorImage may contain: one or more people, outdoor, water and nature

No comments:

Post a Comment