មានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​មកទស្សនា​ និងចូលរួមពិធីឆ្លងឆ្នាំ​ នៅខេត្តសៀមរាប​ ចំនួន​២៨៤,០៣១នាក់ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, January 2, 2019

មានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​មកទស្សនា​ និងចូលរួមពិធីឆ្លងឆ្នាំ​ នៅខេត្តសៀមរាប​ ចំនួន​២៨៤,០៣១នាក់

សៀមរាប៖ តាមរបាយការណ៍​ របស់មន្ទីរទេសចរណ៍ខេត្ត​ ដែលជូនទៅគណៈអភិបាលខេត្ត​ បានឲ្យដឹងថាៈ​ នៅក្នុងឱកាសទិវាឆ្លងឆ្នាំ​សាកល កាលពីយប់ថ្ងៃទី៣១​ ធ្នូ​ឆ្នាំ២០១៨​កន្លងមកនេះ​ មានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​មកទស្សនា​ និងចូលរួមពិធីឆ្លងឆ្នាំ​ នៅខេត្តសៀមរាប​ ចំនួន​២៨៤,០៣១នាក់ មានការកើនឡើង​ ៧.៩៦%​ ប្រៀបធៀបឆ្នាំ២០១៧​ មានតែ២៦៣,០៤៥នាក់​ប៉ុណ្ណោះ​ ក្នុងនោះ៖ ភ្ញៀវទេសចរអន្តរជាតិ​ មានចំនួន៣៤,០៣១នាក់​ កើនឡើង​ ២.៨៦%​ ប្រៀបធៀបឆ្នាំ២០១៧​ មានតែ៣៣,០៨៥នាក់​ ។ ភ្ញៀវទេសចរជាតិមានចំនួន​ ២៥មុឺននាក់​ កើនឡើង​ ៨.៧០%​ ប្រៀបធៀបនឹងពេលវេលាដូចគ្នាឆ្នាំ២០១៧​ មានតែ២៣មុឺននាក់ប៉ុណ្ណោះ​ ។​ 
Image may contain: 2 people, people standingImage may contain: 3 people, night, crowd and indoorImage may contain: one or more people, night, crowd and outdoor

No comments:

Post a Comment