ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​បង្អួច​យន្តហោះ​មូល​ ? - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, January 2, 2019

ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​បង្អួច​យន្តហោះ​មូល​ ?

ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​បង្អួច​យន្តហោះ​មូល​ ? នេះ​ជា​ប្រវត្តិ​ដ៏​កំសត់​ ។ យន្តហោះ​ដឹក​អ្នកដំណើរ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិកម្ម​ដំបូង​គេបង្អស់​ គឺ​ជាយន្តហោះ​ផលិត​ដោយ​ប្រទេស​អង់គ្លេស​ DH 106 Comet (1949) ។ ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥៣​ និង​ ១៩៥៤​ យន្តហោះ​ Comet នេះ​ធ្លាក់​ ៣​ គ្រឿង​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ៩៩​ នាក់​ ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ឃើញ​ថា​ មូលហេតុ​ដើមចម​នៃ​គ្រោះ​ថ្នាក់​នេះ​គឺ​បង្អួច​ជ្រុង​របស់​យន្តហោះ​ ។ កាល​ពី​ជំនាន់​មុន​ យន្តហោះ​ប្រើ​កង្ហារ​ប្រើ​កញ្ចក់​បង្អួច​ជ្រុង​ តែ​នៅ​ពេល​យក​វា​មក​ប្រើ​លើ​យន្តហោះ​ប្រតិកម្ម​បង្អួច​នេះក្លាយ​ជា​ចំនុច​ខ្សោយ​របស់​យន្តហោះ​ទាំង​មូល​ ។ យន្តហោះ​ប្រតិកម្ម​ហោះក្នុង​កំពស់​ខ្ពស់​ជាង​យន្តហោះ​កង្ហារ​ ។ នៅ​ក្នុង​កំពស់​ខ្ពស់​ សម្ពាធ​ខ្យល់​នៅ​ខាង​ក្រៅ​ខ្សោយ​ជាង​សម្ពាធ​នៅ​ខាង​ក្នុង​យន្តហោះ​ ។ ដោយ​ហេតុ​នេះ​ សម្ពាធ​ខាង​ក្នុង​ធ្វើ​អោយ​តួ​យន្តហោះ​ប៉ោង​ជាង​ធម្មតា​បន្តិច​ តែ​ទន្ទឹម​នោះ​ សម្ពាធ​នេះ​បាន​មក​សង្កត់​កែង​ជ្រុង​នៃ​បង្អួច​យ៉ាង​ខ្លាំង​ដែល​អាច​អោយ​តួ​យន្តហោះ​ប្រេះ​ហើយ​បាក់​តែ​ម្ដង​ ។ តាំងពី​ពេល​នោះ​មក​ គេ​ធ្វើ​បង្អួច​យន្តហោះ​មូល​ដែល​អាច​ពង្រាយ​សម្ពាធ​បាន​ស្មើ​គ្រប់​កន្លែង​ល្អ​ជាង​បង្អួច​ជ្រុង​ ។
No automatic alt text available.

No comments:

Post a Comment