មានជនបរទេសម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, January 2, 2019

មានជនបរទេសម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប៖ កាលពីវេលាម៉ោងប្រហែល ០១.៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់​ ។​ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមាន​ឈ្មោះ DANNIS MATHA S VETHAMUTHU  ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៥៨​ ជនជាតិម៉ាឡេសុី​ កាន់លិខិតឆ្លងដែនលេខA៥២១៦៩៥៣៨​ ជាភ្ញៀវទេសចរណ៍ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨​ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ ៥០៦​ ផ្ទះសំណាក់ប៊ូទិកឆាយ​ ឡុងអង្គរ​ ភូមិវិហារចិន​ សង្កាត់ស្វាយដង្គំ​ ក្រុង​ -ខេត្តសៀមរាប​ ។​ តាមការសាកសួរបំភ្លឺពីប្រពន្ធជនរងគ្រោះ​ បានអោយយើងដឹងថា៖​ នៅវេលាម៉ោង៨.៣០នាទីព្រឹកថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០១៨​ ប្តីរបស់គាត់មានសភាពឈឺធ្ងន់ធ្ងរពេញក្នុងពោះហើយបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ​ ។​ ក្រុមគ្រូពេទ្យបានធ្វេីការពិនិត្យភ្លាមៗ​ ឃេីញថាជម្ងឺរបស់គាត់មានសភាពធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន​ លុះដល់ម៉ោង០២.០០នាទី​យប់​នា​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨​ ប្រពន្ធរបស់ជនរងគ្រោះបានបញ្ជូនមកពេទ្យបង្អែកខេត្តសៀមរាប​ និងសំរេចឲ្យធ្វេីការវះកាត់​ដេីម្បីឲ្យអស់ចិត្តលុះដល់ម៉ោង១.៥០នាទី​ រំលងអាធ្រាតនាទីថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៨​ ប្តីរបស់គាត់ក៏បានស្លាប់ទៅក្រោយពីធ្វើការវះកាត់​។​ គ្រួសារសពគាត់បានបញ្ជាក់បន្ថែមថា​ កន្លងមកប្តីរបស់គាត់ធ្លាប់បានធ្វេីការវះកាត់រួចម្តងមកហេីយ​កាលពីនៅប្រទេរបស់គាត់​ ។​ តាមការពិនិត្យសាកសពនៅលើខ្លួន​ នៃសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ​ និងលោកវេជ្ជបណ្ឌិតអុិត​ ឆបឆរ័ត្ឋគ្រូពេទ្យអមតុលាការ​បាន​សន្និដ្ឋានថា៖​ ជនរងគ្រោះស្លាប់ដោយសារធ្លាយពោះវៀនតូច​ ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ​ សូវៀត(ពេទ្យរុស្សុី)រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារសព​ ។​ 

No comments:

Post a Comment