ករណីបាក់ច្រាំងទន្លេនៅស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, January 2, 2019

ករណីបាក់ច្រាំងទន្លេនៅស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម

កំពង់ចាម៖​ តាមរបាយការណ៍ពីរដ្ឋបាលស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថាកាលពីថ្ងៃ​សៅរ៍ ៧ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីបាក់ច្រាំងទន្លេ (ជម្រៅ ១២ម៉ែត្រ បណ្ដោយ ១២០ម៉ែត្រ បាក់២លើក ក្នុងថ្ងៃតែមួយ) កៀកជិតដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៧ខ្នងផ្ទះ ។ 
កំពុងរុះរើ ចំនួន ៣ខ្នងផ្ទះ និង បន្ដរុះរើ ៤ខ្នងផ្ទះទៀត ។
-ខ្នងផ្ទះ កំពុងរុះរើ​
១. គ្រីន ក្រុន និង ប្រពន្ធ អឿន ឌឿន សមាជិក ៤ នាក់ ស្រី ១ នាក់ (ទំហំ ៥×៦) ប្រក ស័ង្កសី
២. ខាន ណៃស្រុី សមាជិក ៦ នាក់ ស្រី ៣នាក់ (ទំហំ ៦.៨×៩) ឈើ ប្រកក្បឿង
៣. យន់ ពៅ (មេម៉ាយ) សមាជិក ៤នាក់ ស្រី ២ នាក់ (ទំហំ ៥×៦) ប្រកក្បឿង
- ខ្នងផ្ទះបន្តការរុះរើ
១. ព្រិន សុខា សមាជិក ៣ នាក់ ស្រី ២នាក់ (ទំហំ ៥×៦) ប្រកស័ង្កសី
២. ខុម សុខខែម សមាជិក ៥ នាក់ ស្រី នាក់ (ទំហំ ៤×៦) ប្រកស័ង្កសី
៣. ថានរិត សមាជិក ៥នាក់ ស្រី ៣នាក់ (ទំហំ ៥×៧) ប្រកស័ង្កសី
៤. ប៊ីម៉ុន សមាជិក ៣នាក់ ស្រី ២ នាក់ (ទំហំ ៦×៧) ប្រកស័ង្កសី។

No comments:

Post a Comment