ពិធី​សំណេះសំណាល ប្រគល់​កុំព្យូទ័រ និង​ម៉ាស៊ីន​​ព្រីនធ័រ ដល់​សាលា​គរុកោសល្យ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

ពិធី​សំណេះសំណាល ប្រគល់​កុំព្យូទ័រ និង​ម៉ាស៊ីន​​ព្រីនធ័រ ដល់​សាលា​គរុកោសល្យ

​ភ្នំពេញ៖ សម្ភារៈ​បរិក្ខារ​ដែល​មាន​ដូច​ជា​កុំព្យូទ័រ​ និង​ម៉ាស៊ីន​ព្រីនធ័រ ត្រូវ​បាន​ប្រគល់​ជូន​ដល់​សាលា​គរុកោសល្យ​ចំនួន២២ ដោយ​មួយ​សាលា​ទទួល​បាន​ចំនួន​៥​គ្រឿង ដើម្បី​​ជួយ​សម្រួល​ដល់​ការងារ​នៅ​ក្នុង​វិស័យ​អប់រំ​ យុវជន និង​កីឡា ដំណើរ​ការ​ដោយ​ភាព​រលូន និង​ឆាប់​រហ័ស។

ពិធី​នេះ​ត្រូវ​បាន​រៀប​​ចំ​ឡើង​ក្រោម​អធិបតីភាព​ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា នា​​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ក៏បាន​សំណេះ​សំណាល ផ្តល់​អនុសាសន៍​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​សាលា​ សំដៅ​ជួយ​ជំរុញ​គុណភាព​នៃ​ការ​អប់រំ ផ្នែក​គរុកោសល្យ​កាន់​តែ​ប្រសើរ​ដើម្បី​ឈាន​ទៅ​បណ្តុះ​គ្រូ​​បង្រៀន​ប្រកប​ដោយ​សមត្ថភាព៕
Image may contain: 13 people, people smiling, people standing and indoor

No comments:

Post a Comment