ភ្នំពេញ៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យវាយតម្លៃការបោះពុម្ព និងដឹកជញ្ជូនសៀវភៅសិក្សាគោល ឆ្នាំ២០១៨-២០១៩ ថវិកាកម្មវិធីឆ្នាំ២០១៨ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន ស៊ីនឌី អ៊ីមផត អិចផត ដើម្បីពិនិត្យគុណភាព និងបរិមាណនៃសៀវភៅដែលត្រូវបានបោះពុម្ព ដើម្បីបម្រើដល់សេចក្ដីត្រូវការសម្រាប់ការរៀន និងបង្រៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំក្រសួងផ្សេងទៀត បានចូលរួមក្នុងពិនិត្យវាយតម្លៃការបោះពុម្ភនេះ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្រុមហ៊ុន ស៊ីនឌី អ៊ីមផត អិចផត និងគ្រឹះស្ថានបោះពុម្ភចែកផ្សាយ៕


No comments:
Post a Comment