ពិធី​បិទ​កម្មវិធី "Hope 2023" ការ​ប្រកួត​ប្រជែង​កីឡា​តៃក្វាន់ដូ ២០១៨ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

ពិធី​បិទ​កម្មវិធី "Hope 2023" ការ​ប្រកួត​ប្រជែង​កីឡា​តៃក្វាន់ដូ ២០១៨

​ភ្នំពេញ៖ ការ​ប្រកួត​កីឡា​តេក្វាន់​ដូ " Hope 2023 " ឆ្នាំ​២០១៨ ត្រូវ​បាន​បញ្ចប់​​ បន្ទាប់​ពី​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១៨កន្លងទៅនេះ​ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​តេក្វាន់​ដូ​​កម្ពុជា​ផ្នែក WT ឱ្យ​កាន់​តែ​រីកចម្រើន ដើម្បី​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​ខាងមុខ ដោយ​មាន​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ពិធី​​បិទ​ការ​ប្រកួត​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃពុធ ៤​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ​ប៊ូយ៉ុង-ខ្មែរ​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ សូម​ជម្រាប​ថា កម្មវិធី "Hope 2023" បាន​ប្រព្រឹត្ត​ទៅ​ក្រោម​កិច្ចសហការ​រវាង​ខេមរសហព័ន្ធ​តេក្វាន់ដូ និង​ក្រុមហ៊ុន Prime៕ ​
Image may contain: 1 person, playing a sport

No comments:

Post a Comment