យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការផ្តលសេវាកម្មមនុស្សធម៌ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការផ្តលសេវាកម្មមនុស្សធម៌

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប ចំនួន៥០នាក់ និងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ចំនួន៥០នាក់ ក្រោមអធិបតីភាពលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។

តាងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានលើកឡើងថា ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រលងចេញ ឬត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និង ដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ លើសពីនេះកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ជាពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទ​ក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "យុវជនកំពុងនាំគ្នាធ្វើសកម្មភាព យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម" ។

ក្នុងនោះលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗ ក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទ​ក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រម ទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន និងចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ ចរាចរណ៍ផងដែរ ៕
Image may contain: 13 people, people smiling, people standing and indoor

No comments:

Post a Comment