កំពង់ឆ្នាំង៖ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ឆ្នាំ២០១៨ និងលើកកទិសដៅឆ្នាំ២០១៩
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ បានចូលរួមប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគម្រោងឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះដឹកនាំដោយលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ជាច្រើនរូបទៀតផងដែរ។
លោក អម សុភា បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើការបូកសរុបសកម្មភាពការងារ ដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក ការពិភាក្សាស្វែងដំណោះស្រាយ បញ្ហាប្រឈម និងលើកទិសដៅផែនការ សកម្មភាពអនុវត្តសម្រាប់ឆ្នាំ២០១៩ ៕

No comments:
Post a Comment