ក្រុមការងារចុះជួយក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចុះចែកអំណោយតាមខ្នងផ្ទះ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, April 8, 2020

ក្រុមការងារចុះជួយក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចុះចែកអំណោយតាមខ្នងផ្ទះ

ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម យឹម ធិន ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ហុង ទូហាយ សមាជិកព្រឹទ្ធសភា អមដំណើរដោយលោកប្រធានក្រុមការងារចុះជួយសង្កាត់កូនគ្រៀល លោក លោកស្រីក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង បានចុះចែកអំណោយគ្រួសារក្រីក្រ(ក្រីក្រប្រភេទ១) ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងធ្វើការអប់រំណែនាំឱ្យមានអនាម័យជាប់ជាប្រចាំ ដោយការលាងសម្អាត់ដៃ នឹងសាប៊ូ អាល់កុលជាដើម មុនពេលទទួលទានអាហារ ក្នងការការពារ បង្ការ ទប់ស្កាត់ការរីរាលដាល នៃជំងឺរលាកផ្លូវដង្ហើម COVID 19 និងជំងឺឆ្លងដ៍ទៃទៀត នៅភូមិជ្រឹងខាងលិច ភូមិជ្រឹងខាងកើត ភូមិរំដួលជើងភ្នំ ភូមិដងទង់ និងភូមិគោកឈូក នៃសង្កាត់កូនគ្រៀល៕

No comments:

Post a Comment