ប៉ៃលិន៖ ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្ត និងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ បានប្រកេនចង្ហាន់ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់តំណាងព្រះសង្ឃចំនួន ៣៣វត្ត នៅទូទាំងខេត្តប៉ៃលិន ដែលមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ បន្ទាប់ពីរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជម្ងឺ Covid-19 នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងអំពាវនាវដល់ព្រះចៅអធិការគ្រប់វត្ត ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ដល់ព្រះសង្ឃដូចគ្នា និងពុទ្ធបរិស័ទ្ធ ជាពិសេសគ្រប់គ្រងព្រះសង្ឃ ដែលនិមន្តបម្លាស់ទីពីវត្ត១ទៅវត្ត១ ទាំងនៅក្នុងប្រទេស និងមកពីក្រៅប្រទេស ស្របតាមវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
Wednesday, April 8, 2020

Home
ពត៌មានថ្មីៗ
រដ្ឋបាលខេត្ត និងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ បានប្រកេនចង្ហាន់ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់តំណាងព្រះសង្ឃចំនួន ៣៣វត្ត នៅទូទាំងខេត្តប៉ៃលិន
រដ្ឋបាលខេត្ត និងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ បានប្រកេនចង្ហាន់ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់តំណាងព្រះសង្ឃចំនួន ៣៣វត្ត នៅទូទាំងខេត្តប៉ៃលិន
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
No comments:
Post a Comment