នាព្រឹកថ្ងៃចន្ទ អង្គារ ៧-៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីលើកកម្ពស់អនាម័យជនបទ (CRSHIP) បានរៀបចំសិក្ខាសាលាបូកសរុបនិងតម្រង់ទិស ស្តីពីការត្រួតពិនិត្យថវិកាគាំទ្រក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត និងវិធីសាស្រ្តគាំទ្រក្រុមងាយរងគ្រោះ ក្រោមអធិបតីភាព លោកវេជ្ជ. លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។ សិក្ខាសាលានេះផងដែរមានសិក្ខាកាមចូលរួមពីខេត្តចំនួន ៥ ( ព្រៃវែង កំពត កំពង់ធំ កំពង់ឆ្នាំង ក្រចេះ)។
គោលបំណងរួមនៃសិក្ខាសាលា គឺដើម្បី៖
- ពិនិត្យមើលស្ថានភាពនៃថវិកាជំនួយសម្រាប់ PWG-Grant ដោយផ្តោតជាពិសេសលើលទ្ធផលនៃការអនុវត្តសកម្មភាពទាក់ទងនឹងការចូលរួមចំណែកក្នុងតំបន់លទ្ធផលសំខាន់ៗរបស់គម្រោង CRSHIP2។
- កំណត់បញ្ហាប្រឈម និងរកវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយថវិកាដែលនៅសេសសល់និងកង្វះនូវលទ្ធផលដែលបានកំណត់។
- រៀបចំផែនការសម្រាប់ឆ្នាំ២០១៩ ដែលនៅសល់ និងពិនិត្យឡើងវិញនូវការរចនាសម្រាប់ក្រុមការងារបច្ចេកទេសនៅឆ្នាំ២០២០។
- ការដើរតួយ៉ាងសំខាន់របស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទតាមរយៈគំនិត ក៏ដូចជាដំណើរការនៃការប្រើប្រាស់ឧបករណ៍សម្រាប់វិធីសាស្ត្រគាំទ្រក្រុមងាយរងគ្រោះ។
- រៀបចំផែនការអនុវត្តន៍ និងពិនិត្យតាមដានសម្រាប់ខេត្តគោលដៅពីរដំបូង៕
No comments:
Post a Comment