មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល បន្តចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Wednesday, September 4, 2019

មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល បន្តចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ នៅផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល

កណ្តាល៖ នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយទទួលបានការសហការពីគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។
Image may contain: 4 people, people smiling, people eating and food
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ ជ្រក់ បន្លែ សណ្តែកបណ្តុះ ប្រហិតសាច់គោ ត្រីងៀត សាច់ក្រក គុយទាវ បាញ់កាញ់ និងស្ករត្នោត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត និងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕
Image may contain: 2 people, food and indoor

No comments:

Post a Comment