តើនៅប្រទេសកម្ពុជាការបង់ពន្ធសម្រាប់ធ្វើអាជីវកម្មមានប៉ុន្មានប្រភេទ?
ការបង់ពន្ធនៅក្នុងប្រទេសកម្ពុជាការបង់ពន្ធសម្រាប់ធ្វើអាជីវកម្មនីមួយៗត្រូវបែងចែកជាបីប្រភេទផ្សេងៗពីគ្នា៖ អ្នកជាប់ពន្ធតិច (ក្រុមហ៊ុនឯកកម្មសិទ្ធ និង សហកម្មសិទ្ធិ)
អ្នកចុះឈ្មោះជាក្រុមហ៊ុនឯកកម្មសិទ្ធិឬសហកម្មសិទ្ធិ។ ផលរបរប្រចាំឆ្នាំរបស់អ្នកស្ថិតក្នុងចន្លោះ៦២,៥០០០ និង១៧៥,០០០ ដុល្លាសហអាមេរិក។ ផលរបររបស់អ្នកលើសពី ១៥,០០០ ដុល្លាសហអាមេរិក ក្នុងរយៈពេលបីខែជាប់គ្នា (ទោះបីជានៅពេលណាក៏ដោយក្នុងកំឡុងឆ្នាំជាប់ពន្ធ)។ អ្នកនឹងអាចរកបានផលរបរចំនួន ១៥,០០០ ដុល្លាអាមេរិកនៅរយៈពេលបីខែបន្ទាប់។ អ្នកធ្វើការដេញថ្លៃ ឬ ដាក់តម្លៃនៃការផ្គត់ផ្គង់ទំនិញឬសេវាកម្ម។
អ្នកជាប់ពន្ធមធ្យម (ក្រុមហ៊ុនទទួលខុសត្រូវមានដែនកម្រិត) ផលរបរប្រចាំឆ្នាំរបស់អ្នកស្ថិតក្នុងចន្លោះ ១៧៥,០០០ ដុល្លាសហអាមេរិក និង ៥០០,០០០ ដុល្លាសហអាមេរិក។ អ្នកបើកអាជីវកម្មជានីតិបុគ្គល។ អ្នកគឺជាស្ថាប័នរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ សមាគម ឬអង្គការក្រៅរដ្ឋាភិបាល។
អ្នកជាប់ពន្ធធំ (ក្រុមហ៊ុនទទួលខុសត្រូវមានដែនកម្រិត និង ក្រុមហ៊ុនបរទេស)
ផលរបរប្រចាំឆ្នាំរបស់អ្នកលើសពី ៥០០,០០០ ដុល្លាសហរដ្ឋអាមេរិក។ អ្នកជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខានៃក្រុមហ៊ុនបរទេស។ អ្នកចុះឈ្មោះជា ក្រុមហ៊ុនគម្រោងវិនិយោគដែលមានលក្ខណះសម្បតិគ្រប់គ្រាន់ ដែលត្រូវបានផ្តល់សិទ្ធិអនុញ្ញាតដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អ្នកជាស្ថាប័នរបស់រដ្ឋាភិបាល កុងស៊ុលបរទេសឬស្ថានទូត អង្គការអន្តរជាតិ ឬភ្នាក់ងារអាជីវកម្មផ្នែកបច្ចេកទេស។
No comments:
Post a Comment