ព្រៃវែង៖ ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ដោយពិនិត្យឃើញការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ២៥៥ ហិកតា នៅក្នុងឃុំក្រញូង ស្រុកកំចាយមារ កំពុងជួបនូវតម្រូវការទឹក មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ ។ ការអន្តរាគមន៍នេះ គឺមន្ទីរបានធ្វើការកាយប្រឡាយ ០១ ខ្សែ ប្រវែង ២.៥០០ ម និងបង្កប់លូ ០១ កន្លែង ដើម្បីនាំទឹកពីប្រឡាយមេតាមៈ ទៅកាន់តំបន់ខាងលើ ។ មកដល់ពេលនេះ ទឹកបានចូលដល់ដីស្រែរបស់ប្រជាកសិករជាបណ្តើរៗហើយ ។
Monday, December 24, 2018
Home
ពត៌មានថ្មីៗ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ
Tags
# ពត៌មានថ្មីៗ
Share This
About Romdoul Post
ពត៌មានថ្មីៗ
Tags:
ពត៌មានថ្មីៗ
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
No comments:
Post a Comment