ភ្នំពេញ៖ នារយៈពេលប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញមានការចុះអ័ព្ទ នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀត ។ ជាការសន្និដ្ឋានតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្របឋម ឃើញថា សំណើម និងអ័ព្ទនាពេលព្រឹក ក្នុងតំបន់របស់យើងមួយចំនួននោះ គឺជាសញ្ញាបង្ហាញពីអាកាសធាតុរបស់យើងបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រែប្រួលអាកាសធាតុហើយ (Climate Change) ។ ដោយពីមុនយើងគ្រាន់តែស្ថិតក្នុងការផ្លាស់ប្តូរអាកាសធាតុបន្តិចបន្តួចប៉ុណ្ណោះ (Climate Variability) ។
មូលហេតុ ៖ ក្នុងតំបន់របស់យើង ៖
- ទីមួយ ៖ ក្នុងរយៈពេលមួយថ្ងៃ សំណើមមានការប្រែប្រួល ដោយគម្លាតគ្នាខ្ពស់ (ពេលព្រឹកព្រលឹម ៩០%, ថ្ងៃត្រង់ និងល្ងាច ៥០%) យើងសង្កេតឃើញគម្លាតរហូតដល់ ៤០% ។
- ទីពីរ ៖ សីតុណ្ហភាពទឹកសន្សើមខ្ពស់ ២៥-២៧ °C ។
- ទីបី ៖ រំហួតខ្ពស់ ។
- ទីបួន ៖ អាចបង្កឡើងដោយភាគល្អិតកខ្វក់តូចៗ (ស្ពាន់ធ័រ និងកាបូនឌីអុកស៊ីត) ដែលកើតឡើងពីកាកសំណល់ ធូលីហុយនោះ (មានទំហំជាមធ្យម ១-១០ មីក្រុង ឬខ្លះមានទំហំតូចជាង ១ មីក្រុង) ។
អាស្រ័យដូចបានជម្រាបជូនខាងលើ
No comments:
Post a Comment