ភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ករណីក្លិនស្អុយទីតាំងស្រះចិញ្ចឹមត្រី នៅថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងទីតាំងស្រះចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ ។ បន្ទាប់ពីធ្វើការជួបពិភាក្សាសម្របសម្រួលដោះស្រាយ ម្ចាស់ស្រះចិញ្ចឹមត្រីបានយល់ព្រមអនុវត្តដូចខាងក្រោម :
-រៀបចំបាំងជញ្ជាំងស័ង្កសីផ្នែកខាងក្រោយអោយជិត-ធ្វើទ្វារបិតបើកនៅជញ្ជាំងបន្ទប់ដាក់សម្ភារផ្នែកទី២ ជៀសវាងមានក្លិនស្អុយ ក្នុងរយៈពេល ០១សប្ដាហ៍ ។
No comments:
Post a Comment