ភ្នំពេញ៖ នៅយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ១៩:០០នាទីដល់ ២០:៣០នាទី គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមដោយលោក ហ៊ត គឹមនី នាយករងរដ្ឋបាលខណ្ឌសែនសុខ បានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗ នៅផ្លូវលេខ ១៩៨៦ ចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកំលាំងសរុបចំនួន ៣៩នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ០១នាក់ នគរបាលខណ្ឌចំនួន ១៨នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន០៧នាក់ កំលាំងសណ្តាប់ធ្នាប់ខណ្ឌ
នួន១៣នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៩៧គ្រឿង ដោយបានឃាត់ខ្លួនមនុស្ស០២នាក់ ម៉ូតូ០១គ្រឿង និងថ្នាំក្រាមស០១កញ្ចប់តូចបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
No comments:
Post a Comment