​កាកបាទក្រហមកម្ពុជា​ ជួបសំណេះសំណាលសួរសុខទុក្ខ​ ពីស្ថានភាពជំងឺរបស់​ លោក​តា​ ម៉ារី​ សុន​ (សង​ ស៊ីស)​ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Saturday, December 22, 2018

​កាកបាទក្រហមកម្ពុជា​ ជួបសំណេះសំណាលសួរសុខទុក្ខ​ ពីស្ថានភាពជំងឺរបស់​ លោក​តា​ ម៉ារី​ សុន​ (សង​ ស៊ីស)​

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃសុក្រ​ ១៤កេីត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២១​ ខែធ្នូ​ ឆ្នាំ២០១៨​ នេះ​ ​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួបសំណេះសំណាលសួរសុខទុក្ខ​ ពីស្ថានភាពជំងឺរបស់​ លោក​តា​ ម៉ារី​ សុន​ (សង​ ស៊ីស)​ អាយុ​ ៧៣ឆ្នាំ​ តារាកំប្លែងជេីងចាស់​ដែលមានជំងឺលេីសឈាមធ្ងន់ធ្ងរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី ១ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​ផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីសុខភាព​ និងស្ថានភាពជំងឺ​ របស់លោក​តា​ សង​ ស៊ីស​ ព្រមទាំងផ្តាំផ្ញេីដល់លោកតាសូមថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងផ្តាំផ្ញេីដល់កូនៗទាំងអស់បន្តថែទាំឪពុកឱ្យបានល្អ​ ដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។ 

ជាកិច្ចឆ្លើយតប លោកតា សង​ ស៊ីស និងកូនប្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋជួបការលំបាក និងបានជួយសម្រាលការលំបាក​ដល់គ្រួសារ​លោកតាជាច្រើនលើកផងដែរ៕

No comments:

Post a Comment