ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា យាងមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ។
យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមកដល់ នៅឯព្រលានយន្តហោះអន្តរជាតិ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងទ្រង់ សម្តេច ឯកឧត្តម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។
No comments:
Post a Comment