ភ្នំពេញ៖ ព្រឹកនេះ ឯកឧត្តម ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក ដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងក្រុមការងារ បាននាំយកថវិកាចំនួន ៤០ ៦៥៨ ០០០រៀល (សែសិបលាន ប្រាំមួយសែនប្រាំម៉ឺនប្រាំបីពាន់រៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការចំណាយសម្រាប់ពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជា រាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ។
សូមបញ្ជាក់ថា ថវិកាខាងលើនេះ គឺបានមកពីការលក់សំភារៈផ្សេងៗដូចជា ៖ អាវ បន្តោងសោរ និងកងដៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងការដាក់តាំង
បង្ហាញនៅមុខវាលព្រះមេរុហ៍ នាពេលកន្លងមក ។
No comments:
Post a Comment