ត្រឹមឆ្នាំ២0២១ សហគមន៍អឺរ៉ុប នឹងចេញបំរាមមិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តងហើយមិនឱ្យបោះសំណល់ប្លាស្ទិកចោលឡើយ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Tuesday, December 25, 2018

ត្រឹមឆ្នាំ២0២១ សហគមន៍អឺរ៉ុប នឹងចេញបំរាមមិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តងហើយមិនឱ្យបោះសំណល់ប្លាស្ទិកចោលឡើយ

កាលពីឆ្នាំមុន ជិត ២00ប្រទេសបានចុះហត្ថលេខាលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់ការបំពុលដោយសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ។ ប្រទេសជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ បានយល់ព្រមពិនិត្យតាមដានបរិមាណប្លាស្ទិកដែលពួកគេចាក់ចូលទៅក្នុងមហាសមុទ្រ។ តំណាងមកពីប្រទេសមួយចំនួនសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចនេះនឹងជួយត្រួសត្រាយផ្លូវដើម្បីឈានដល់ការចុះអនុសញ្ញាជាប់កាតព្វកិច្ច។
លោក Sam Barrat ប្រធានផ្នែកតស៊ូមតិសាធារណៈប្រចាំអង្គការ UNEP បានលើកឡើងថា «....ដំណើរការនេះកំពុងបោះជំហានទៅមុខ ដោយរដ្ឋាភិបាលមកពី ៣៩ ប្រទេស បានប្រកាសអំពីការតាំងចិត្តថ្មីក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ»។

នៅឆ្នាំនេះ យើងសង្កេតឃើញប្រទេសជាច្រើនខិតខំដើម្បីធ្វើឱ្យការងារនេះសម្រេចបានលទ្ធផល ដោយក្នុងនោះសហភាពអឺរ៉ុបបានអនុម័តលើច្បាប់ស្តីពីការហាមឃាត់មិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តងហើយមិនឱ្យបោះវាចោលនោះទេ។ បំរាមនេះ នឹងហាមមិនឱ្យបោះចោលផលិតផលប្លាស្ទិកចំនួន ១0ប្រភេទ ដែលទើបនឹងប្រើបានម្តង នៅត្រឹមឆ្នាំ២0២១។ ផលិតផលទាំងនោះ រួមមាន សម កាំបិតប្លាស្ទិក ចានប្លាស្ទិក ទុយោ សំឡីត្បាល់ត្រចៀក ស្លាបព្រាលប្លាស្ទិកសម្រាប់កូរភេសជ្ជៈ និងដងប្លាស្ទិកសម្រាប់ដោតប៉េងប៉ោង។

No comments:

Post a Comment