ដោយ គង្គា កយ៖ ខ្ញុំបានបាត់ចិញ្ជៀនមួយ ហើយចិញ្ជៀននោះជាចិញ្ជៀនភ្ជាប់ពាក្យរបស់ខ្ញុំ តែផ្ទុយទៅវិញខ្ញុំមិនបានស្តាយនៅការបាត់បង់នេះទេទោះបីជាខ្ញុំបានចំណាយពេលពាក់វាអស់ ៥ ទៅ ៦ ឆ្នាំក៏ដោយ ពីព្រោះនៅពេលដែលខ្ញុំពាក់វាដំបូងគឺវាស្រួលពាក់ មិនអោយឈឺដៃ ហើយជួយលើកសម្រស់ មុខមាត់ខ្ញុំទៀតផង ។
តែដល់ឆ្នាំទី ៥ និងទី ៦ វាចាប់ផ្ដើមធ្វើអោយខ្ញុំឈឺដៃដោយសាវាបានស្រាំចេញជាមុខតូចមួយធ្វើប៉ះពាល់ដល់ដៃរបស់ខ្ញុំ វាធ្វើអោយខ្ញុំឈឺចាប់បន្តិចបន្តួច តែមិនថ្វីទេខ្ញុំក៏ទ្រាំព្រោះតែស្រឡាញ់ ហើយមានតែចិញ្ជៀនណឹងមួយ តែយូៗទៅមុខស្រាំនោះក៏ក្លាយជាធំហើយធ្វើអោយខ្ញុំឈឺកាន់តែខ្លាំ ខ្ញុំក៏យកវាទៅប៉ះប៉ូវអោយដូចដើម មិនហ៊ានលក់ចោល ឬទិញថ្មីទេព្រោះតែចិត្តស្រឡាញ់ ក្រោយពេលប៉ះប៉ូវវាបានហើយក៏មានអារម្មថាមានទំនុកចិត្តជាងមុនបន្តិចព្រោះវាហាក់ដូចជាត្រឡប់មកសភាពដើមវិញហើយ ។
តែមិនបានប៉ុន្មានផង វាចាប់ផ្ដើមចេញរូបរាងប្រេះស្រាំនេះមកវិញទៀត ហើយវារឹតតែធ្វើអោយខ្ញុំកាន់តែឈឺចាប់ជាងមុនទៅទៀតដោយសាតែមុខស្រាំនេះកាន់តែរីកធំទៅៗ ខ្ញុំក៏យកវាទៅប៉ះប៉ូវជាថ្មី ព្រោះអីរបស់យើងខំរក្សាអស់រាប់ឆ្នាំហើយ មិនដាច់ចិត្តធ្វើអីទេ ។
តែមុខដែលវាប្រេះស្រាំនេះវាធំជាងមុន តែខ្ញុំនៅតែទ្រាំពាក់វាទាំងក្នុងចិត្តដឹងថាចិញ្ជៀននេះកំពុងតែប្រេះស្រាំ ។ មួយដងជាពីរដង រហូតឈានចូលបួនប្រាំដង វានៅតែបែបនេះ ហើយវាធ្វើអោយដៃរបស់ខ្ញុំពាក់វានេះកាន់តែឈឺទៅៗខ្លាំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ខ្ញុំលែងចង់យកវាទៅប៉ះប៉ូវទៀតហើយ ហើយក៏ទ្រាំពាក់វាទាំប្រេះស្រាំបែបនេះ ហើយដល់ថ្ងៃមួយចិញ្ជៀននោះក៏បាន់បាក់ហើយរបូតចេញពីដៃរបស់ខ្ញុំទៅ ។
ហើយចុងក្រោយខ្ញុំសូមផ្ដាំទៅអ្នកដែលរើសបានចិញ្ជៀនរបស់ខ្ញុំនេះផងថា មុននឹងពាក់វាគួតែប៉ះប៉ូវវាអោយបានស្អាតសិនចាំពាក់ តែសង្ឃឹមថាវានឹងមិនប្រេះស្រាំជាថ្មីទៀតទេ ហើយអាចអោយអ្នកពាក់វាបានយូ 😌
No comments:
Post a Comment