សៀមរាប៖ ក្នុងគោលដៅធ្វើឲ្យប្រសើរឡើង នូវគុណវុឌ្ឍរបស់គ្រូបង្រៀន ជាពិសេសបច្ចេកទេសក្នុងការបង្រៀន និងរៀន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកសិក្ខាសាលាបំប៉ន ស្ដីពីការអនុវត្តសាកល្បងកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ជូនដល់គ្រូបង្រៀនថ្នាក់ទី១ ជំហានទី២ នៅក្នុងស្រុក ក្រុងគោលដៅចំនួន ៥ គឺ ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ខេត្តសៀមរាប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ សាលាបឋមសិក្សា សម្តេច ទៀ បាញ់ គំរូស្រុកពួក ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ លោកពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ និងលោកគ្រូ អ្នកគ្រូថ្នាក់ទី១ សរុបចំនួន៤០៩នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រុមគ្រូបង្វឹកនឹងចុះជួយលោកគ្រូអ្នកគ្រូ យ៉ាងទៀងទាត់ ដើម្បីធានាបានថា អ្វីដែលលោកគ្រូអ្នកគ្រូបានទទួលពីវគ្គបំប៉ននេះ អាចយកទៅអនុវត្តបានយ៉ាងត្រឹមត្រូវ ហើយសិស្សថ្នាក់ទី១ ទទួលបានចំណេះដឹងជាមូលដ្ឋានផ្នែកអំណានតាមសមាសភាគទាំង៥ (ការស្គាល់សូរ ស្គាល់តួអក្សរ ចេះអានពាក្យ អានបានស្ទាត់ និងអានយល់ន័យ) និងដំណាក់កាលមួយទៀត គឺចេះសរសេរបានត្រឹមត្រូវទាំងអស់គ្នា៕
Monday, December 24, 2018
Home
ពត៌មានថ្មីៗ
ពិធីបើកសិក្ខាសាលាបំប៉ន ស្ដីពីការអនុវត្តសាកល្បងកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ជូនដល់គ្រូបង្រៀនថ្នាក់ទី១ ជំហានទី២
ពិធីបើកសិក្ខាសាលាបំប៉ន ស្ដីពីការអនុវត្តសាកល្បងកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ជូនដល់គ្រូបង្រៀនថ្នាក់ទី១ ជំហានទី២
Tags
# ពត៌មានថ្មីៗ
Share This
About Romdoul Post
ពត៌មានថ្មីៗ
Tags:
ពត៌មានថ្មីៗ
Subscribe to:
Post Comments (Atom)
Author Details
រំដួលប៉ុស្តិ៍មានគំនិតផ្តួចផ្តើមសម្រាប់ផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្មានលំអៀង សច្ចៈ យុត្តិធម៌។ បណ្តាញនេះនឹងរួមចំណែកចែកជូននូវព័ត៌មានថ្មី ដែលកំពុងកើតមាននៅព្រះរាជាណាចក្រកម្ពុជា និងសកលលោក។ រំដួលប៉ុស្តិ៍មានគោលបំណងធំសំខាន់នោះគឺ ធ្វើយ៉ាងណាផ្តល់ចំណេះដឹងសម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងសុខភាព និងបណិនជីវិតផងដែរ ក្រោមទិសស្លោក “ផ្តល់ជូនលោកអ្នកលើសពីព័ត៌មាន”។ និម្មិតសញ្ញានៃបណ្តាញនេះត្រូវបានយកផ្ការំដួល ដែលជាអត្តសញ្ញាណមួយតំណាងឱ្យប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ អមដោយពាក្យថារំដួលប៉ុស្តិ៍ជាភាសាខ្មែរ។
បើអស់លោក លោកស្រីមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយនៅក្នុងគេហទំព័រនិងបណ្តាញសង្គមយើងខ្ញុំ ប្រកបដោយអត្ថប្រយោជន៍ជាច្រើន សូមទំនាក់ទំនង៖ 097/076 7575 773
No comments:
Post a Comment