ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបតំណាងក្រុមហ៊ុនទឹកស្អាតមកពីប្រទេសថៃ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, December 24, 2018

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបតំណាងក្រុមហ៊ុនទឹកស្អាតមកពីប្រទេសថៃ

ភ្នំពេញ៖ ការអភិវឌ្ឍន៌វិស័យទឹកស្អាតគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខ ។ ក្នុងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឯកឧត្តម តែងយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹកស្អាត ហើយតែងតែអំពាវនាវឲ្យអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៌បណ្តាក់ទុនលើវិស័យនេះ នៅកន្លែងណាដែលរដ្ឋមិនទាន់មានលទ្ធភាពធ្វើដល់ ដើម្បីកម្ពុជាសម្រេចបានតាមគោលដៅអភិវឌ្ឍន៌ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាគោលដៅអភិវឌ្ឍន៌របស់រាជរដ្ឋាភិបាល​ ដែលបានកំណត់ថា៖នៅឆ្នាំ២០២៥ ឲ្យវិស័យទឹកស្អាតទទួលបាន១០០% នៅតាមទីប្រជុំជន ។ ជាក់ស្តែងក្នុងជំនួបពិភាក្សារវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Khun Wut Bootsabong តំណាងមកពីក្រុមហ៊ុន Angkor Potable Water Co,Ltd នៃប្រទេសថៃ នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានជម្រុញឲ្យតំណាងក្រុមហ៊ុនខាងលើពន្លឿនគ្រោងការអភិវឌ្ឍន៌វិស័យទឹកស្អាតរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើបាន នៅតំបន់ពីរ ក្នុងខេត្តស្វាយរៀង គឺតំបន់ក្នុងស្រុកចន្ទ្រា និងក្រុងបាវិត ពីព្រោះជាតំបន់សំខាន់ផ្នែកសេដ្ឋកិច្ចក្នុងខេត្ត បន្ទាប់ពីគ្រោងការណ៌នេះបានជាប់គាំងមួយរយៈ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យតំណាងក្រុមហ៊ុនពិចារណាការវិនិយាគដោយការផលិតទឹកស្អាតសម្រាប់ការលក់ដុំ និងត្រូវគិតពីតម្លៃលក់សមរម្យផងដែរ​។ 
​លោក Khun Wut Bootsabong និងសហការី បានបង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តគម្រាង អភិវឌ្ឍន៌វិស័យទឹកស្អាតនៅតំបន់ខេត្តស្វាយរៀង ។ ជាមួយគ្នានេះ ក្រុមរបស់លោកនឹងពិភាក្សាការងារបច្ចេក ទេសលំអិតថែមទៀត ជាមួយមន្ត្រីជំនាញរបស់ក្រសួង ។Image may contain: 2 people, people sitting

No comments:

Post a Comment