សាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២០នេះ នៅបរិវេណវិទ្យាល័យសុធារស ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយ លោក លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សរុបចំនួន៥០គ្រួសារ មកពីសង្កាត់ចំនួន៥ នៃខណ្ឌចំការមន ។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម ឃីត១កញ្ចប់(មី ត្រីខ ស្ករស ទឹកត្រី ទឹកសុីអុីវ ទឹកក្រូច ម៉ាស់) និងថវិកាចំនួន២មុឺនរៀល ៕


No comments:
Post a Comment