កុំព្យូទ័របន្ទះ (Tablets) ដែលឧបត្ថម្ភដោយមន្ទីរអប់រំ ទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូននាយកដ្ឋានជំនាញ និងគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីគាំទ្រដល់ការបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មានជំនួយដល់បង្រៀន-រៀនគ្រប់មុខវិជ្ជា និងគាំទ្រដល់ការអប់រំតាមបែបឌីជីថល។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកបណ្ឌិត Kim Sook Joon ប្រធានមន្ទីរអប់រំទីក្រុងប៊ូសាន (តាមរយៈ Video Conference) ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈគ្រប់គ្រងសាលាជ័យលាភីដែលទទួលបានកុំព្យូទ័របន្ទះ។

No comments:
Post a Comment